CCOSC
Home » En

អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍ (COCD)

អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍ គឺជាអង្គការមិនមែនរដ្ឋាភិបាល  ដែលមិនបម្រើ​នយោបាយ មិនស្វែងរកប្រាក់ចំណូល និងមិនពាក់ព័ន្ធសាសនា ដើម្បី​ធ្វើឲ្យមានការ​ផ្លាស់​ប្តូរ​យូរអង្វែង សម្រាប់ជីវិតកុមារនៅកម្ពុជា។ អង្គការ COCD ជម្រុញឲ្យមានការ​ផ្លាស់ប្តូរ​ក្នុងសង្គមដើម្បីដោះស្រាយរាល់មូលហេតុនៃភាពក្រីក្រ  វិសមភាព  និងការផាត់​ចេញ​ពី​សង្គម។

 

អង្គការ COCD ជួយដល់គ្រួសារក្រីក្របំផុតប្រមាណជា ២ ០០០ គ្រួសារក្នុងមួយឆ្នាំៗដើម្បី​ដោះស្រាយបញ្ហាប្រឈមជាច្រើនដែលមានផលប៉ះពាល់ដល់សុខមាលភាព   ការអភិវឌ្ឍ  និងសមត្ថភាពចូលរួមធ្វើការសម្រេចចិ​ត្តក្នុងការអភិវឌ្ឍ​​សហគមន៍របស់ពួកគេ។ អង្គការ COCD បានបង្កើតកម្មវិធីរបស់ខ្លួននៅក្នុងខេត្ត​ពោធិ៍សាត់ និងកំពត។


© CCOSC/COCD


More Details: http://cocd-cambodia.org/

Components

News