CCOSC
Home » En

អង្គការហ្វ្រេនអន្តរជាតិ (កណ្យាណមិត្ត)

អង្គការហ្វ្រេនអន្តរជាតិមានបទពិសោធន៍ការងាររយៈពេល ២០ឆ្នាំ ជាមួយកុមារ និង យុវជន​ដែលបាត់បង់ឱកាស ព្រមទាំងក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។  អង្គការ​ហ្វ្រេន​អន្តរជាតិបានជួយ​ដល់​អ្នកទទួលផលចំនួន ៥០ ០០០នាក់ ក្នុងមួយឆ្នាំៗ​តាមរយៈ​កម្មវិធី​​ដែលមាន លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ដែលបង្កើត​ឡើង​ដើម្បី​ការពារ   អប់រំ   ផ្តល់​សិទ្ធិ​​អំណាច  និងធ្វើ​សមាហរណកម្ម​កុមារ និងយុវជន​ទៅក្នុង​សង្គម  គ្រួសារ  សាលារៀន និងការងារ។

 

បច្ចុប្បន្ន អង្គការហ្វ្រេនអន្តរជាតិបានផ្តួចផ្តើមកម្មវិធីរបស់ខ្លួននៅក្នុង​ប្រទេស​កម្ពុជា ឡាវ  ថៃ និង​ឥណ្ឌូនេស៊ី និងគាំទ្រក​ម្មវិធីអង្គការដៃគូនៅ ប្រទេសហុងឌុយរ៉ាស មិចស៊ិច និងអេហ្សីប។ ទិសដៅ​របស់អង្គការគឺកសាងអនាគតមួយដែលកុមារទាំងអស់អាចគេចផុត​ពី​​គ្រប់​ទម្រង់​ទាំងអស់នៃការរំលោភបំពាន ហើយ​ដែល​ពួកគេអាច​ក្លាយជាពលរដ្ឋ​ដែល​មាន​ប្រយោជន៍​ដល់សង្គម និងអាចចូលរួមចំណែក​ក្នុងការ​ធ្វើឲ្យពិភពលោកកាន់តែមាន​សន្តិភាព  សមធម៌  និងនិរន្តរភាព។   


© CCOSC/FI


More Details: http://www.friends-international.org/

Components

News