CCOSC
Home » En

អង្គការ Epic Arts

អង្គការ Epic Arts គឺជាអង្គការដែលយកសិល្បៈជាមូលដ្ឋាន ហើយបានបង្កើតឡើងនៅក្នុង ឆ្នាំ ២០០១។ Epic Arts អនុវត្តគម្រោងនៅក្នុងប្រទេសអង់គ្លេស និងនៅកម្ពុជា។ ចាប់​តាំង​ពី​ការបង្កើតមក អង្គការ Epic Arts កម្ពុជាបានខិតខំផ្តល់ការអប់រំ និងលើកកម្ពស់​ការ​យល់​ដឹង​​របស់​ប្រជាជនកម្ពុជាទៅលើ​សមត្ថភាព​របស់​ជន​ពិការ ជាជាង​ពិការភាព​របស់​ពួកគេ។

​    

អង្គការ Epic Arts បានប្រសូតចេញពីការធ្វើសិក្ខាសាលាសិល្បៈ​ពីរទៅបីដង​នៅទីក្រុង​ភ្នំពេញ រហូតឈានទៅដល់ការបើកហាងកាហ្វេនៅខេត្តកំពត ក្នុងឆ្នាំ ២០០៦ និងការ​សាងសង់មជ្ឈមណ្ឌលសិល្បៈដែលជនពិការអាចប្រើប្រាស់បានពេញលេញក្នុងឆ្នាំ ២០០៩​។ អង្គការ Epic Arts  លើកកម្ពស់ការរួមបញ្ចូលគ្នាតែមួយនៃអ្នកដែលមាន​សមត្ថភាព   និងពិការភាពទាំងអស់ ដោយប្រើប្រាស់សិល្បៈជាទម្រង់នៃការសម្តែងចេញ   ការ​ផ្លាស់ប្តូ​   និង​ការផ្តល់សិទ្ធិ អំណាច។  

 

អង្គការ Epic Arts ជឿជាក់ថាពិភពលោកគឺជាកន្លែងសម្រាប់មនុស្សគ្រប់គ្នា និងជាកន្លែង​ដែលជនពិការទទួលបាននូវការផ្តល់តម្លៃឲ្យ  ការទទួលយក  និងការគោរព។ 

 

យើង​​ប្រើប្រាស់​​សិល្បៈជាមូលដ្ឋានសម្រាប់ការងាររបស់យើង៖

  • បង្កើតការជឿជាក់ និងផ្តល់តម្លៃលើខ្លួនឯង
  • ជម្រុញឲ្យមានការសម្តែងចេញ និងឯករាជ្យភាព
  • ផ្តល់ជាមាគ៌ាសម្រាប់ការអប់រំបញ្ចូលគ្នា
  • បង្កើតឲ្យមានបំណិនជីវិតដែលចាំបាច់ ដូចជាការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ ការ​ដោះស្រាយ​បញ្ហា និងការគិតបែបច្នៃប្រឌិត។ 



More Details: http://www.epicarts.org.uk/

Components

News