CCOSC
Home » En

ផ្តល់ការអប់រំសម្រាប់កុមារពិការ

Wed 21 Jan 2015 | Children with Disabilities | EpicArts (EA)

© CCOSC/Epicarts

កុមារី គង់ មិត្តសាពឿន មាន​អាយុ៦ឆ្នាំ ហើយ​សព្វថ្ងៃ​រស់នៅ​ក្នុង​ភូមិ សុវណ្ណសាគរ ដែលមានទីតាំងតាម​បណ្តោយ​ស្ទឹង​កំពត​​ក្នុងខេត្ត​កំពត។ គ្រួសាររបស់​នាង​ប្រកប​របរនេសាទត្រី។

សាពឿន គឺជាក្មេង​ដែល​មាន​ភាពស្វាហាប់ សកម្ម និង​ឆ្លាតវៃ​ក្នុង​ការ​ជួយរកចំណូល​បន្ថែម​សម្រាប់​គ្រួសារ​របស់នាង តាម​រយៈការ​រើស​អេតចាយ នៅតាម​ដង​ស្ទឹង។ សព្វថ្ងៃនេះ ដោយសារតែមាន​កុមារ​ជាច្រើន​កំពុង​ធ្វើការ​ដើម្បី​ជួយ​រកចំណូល​សម្រាប់​គ្រួសារ ហេតុនេះហើយ កុមារភាគច្រើន​បាន​បាត់បង់​ឱកាស​ចូលរៀន​។ 

គម្រោងដៃគូរួមគ្នាផ្តល់​ឱកាសអប់រំដល់​កុមារ​បាត់បង់​ឱកាសនៅកម្ពុជា ដែលទទួលជំនួយសហការពី មូលនិធិ The Educate A Child (EAC) បានផ្តល់​ឱកាស​ឲ្យកុមារ​ទាំងនេះបាន​ចូលរៀន។ អង្គការ Epic Arts ដែល​ជា​អង្គការ​ធ្វើការ​លើ​ផ្នែក​សមាហរណកម្ម​សិល្បៈនៅក្នុង​ប្រទេស​កម្ពុជា ហើយ​ដែល​បាន​កំពុង​តែ​អនុវត្តកម្មវិធីអប់រំបញ្ចូលគ្នសម្រាប់​កុមារ​ពិការ​ ជឿជាក់ថា មនុស្សគ្រប់រូបសុទ្ធតែមានសារៈសំខាន់​ ហើយការងារ​ទាំងអស់នេះគឺត្រូ​វការ​ការ​ចូលរួម​ទាំងអស់គ្នា។​

នៅប្រទេសកម្ពុជាមានកត្តាជាច្រើន​ដែល​ធ្វើឲ្យ​កុមារ​មិន​អាច​ចូលរៀន​បាន​ ហើយ​ជា​ពិសេស ពិការ​ភាព​គឺ​ជា​កត្តា​ចម្បងបំផុត ដោយសារ​តែ​ការ​ជួយទំនុក​បម្រុង​មាន​កម្រិតនៅឡើយ។ សាពឿន​​មាន​ជំងឺក្រិន​តាំងពីកំណើត ដែល​កត្តានេះ ធ្វើ​ឲ្យ​នាងទទួល​ការ​អើសអើង​ក្នុង​សហគមន៍​របស់​នាង។ ឳពុកម្តាយ​របស់​សាពឿន បាន​ប្រាប់ថា៖ “ពួកខ្ញុំ​មាន​សេចក្តីរីករាយ​យ៉ាង​ខ្លាំង ដែល​កូន​របស់​ពួកខ្ញុំបាន​ចូលរៀន​នៅ​ក្នុង​អង្គការ Epic Arts​​​ ពីព្រោះនៅទីនោះពុំមាន​ការ​រើសអើងដូច​អ្នក​ភូមិរបស់​ពួកគាត់ទេ។ ឥឡូវនេះ កូន​ខ្ញុំ​ចាប់​ផ្តើម​ចេះ​អាន​អក្សរ និង​ចេះ​រាប់​ដល់​លេខ៥​ហើយ”។​ ទោះបី​ជា​ពួកគេ​ទទួល​រង​ការ​រើសអើង​ពី​សហគមន៍​ក៏​ដោយ ក៏​គ្រួសារ​របស់​សាពឿន ប្រឹងប្រែង​ធ្វើការដើម្បី​ជួយ​ទំនុកបម្រុងនាង​តាម​តែ​អាច​ធ្វើបាន។ សព្វថ្ងៃនេះ សាពឿន​កំពុងរៀននៅ​ក្នុង​ថ្នាក់​បញ្ចូលគ្នា ក្នុង​អង្គការ Epic Artsដែលជាគ្រឹះសម្រាប់កសាងអនាគតដ៏ភ្លឺស្វាងរបស់នាង។ សាពឿន​ចូលចិត្ត​ការ​សិក្សា​នៅទីនេះណាស់ ហើយ​នាងតែងតែ​ចង់​រៀន​ចំណេះដឹង​ថ្មីៗ​ជានិច្ច។ កម្មវិធីសិក្សា​ ដែលមាន​លក្ខណៈ​ច្នៃប្រឌិត អាច​ជួយ​ឲ្យ​កុមារ​សម្តែងចេញ​នូ​វអ្វី​ដែល​ពួកគេ​មាន ហើយ​អាច​ប្រើប្រាស់​សិល្បៈក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយក្នុង​ការ​រៀន។​ សាពឿន​មាន​ការ​រីកចម្រើន​លើ​ជំនាញ​ថ្មីៗជាច្រើន​តាម​រយៈ​ការ​អប់រំនេះ។ ប្រសិន​បើ​គ្មាន​កម្មវិធីអប់រំពិសេស ដែល​ជួយកុមារ​ឲ្យ​ទទួល​បាន​ការ​អប់រំទេ ម្ល៉េះ​សាពឿន​ប្រហែល​ជា​កំពុង​រស់នៅ​ឯកោ និង​មិន​អាច​មាន​ការ​រីកចម្រើន​លូតលាស់​ដូច្នេះទេ។ ឳពុកម្តាយ​របស់​នាង​តែងតែ​ជួយ​ទំនុក​បម្រុងគ្រប់​បែបយ៉ាង​​លើ​ការ​សិក្សា​របស់​នាង ហើយ​តែងតែ​កោតសរសើរពី​សមត្ថភាព​របស់​នាងជានិច្ច។ 


Components


Partners