CCOSC
Home » En

ស្ត្រីបង្វិលចង្រ្កានមិនជុំៈ ពាក្យនេះហួសសម័យហើយ

Mon 21 Nov 2016 | | Aide et Action International (AEAI)

នៅកម្ពុជា ខណៈពេលកុមារកាន់ច្រើនមានឱកាសចូលសិក្សានៅតាមសាលា ហើយគម្លាតផ្នែក​យេន​ឌ័រក៏កាន់តែខិតជិតយ៉ាងឆាប់រហ័ស ដោយសារក្មេងស្រីមានឱកាសបានចូលសិក្សា ហើយ​ការ​​កើន​ឡើង​ទាំង​នេះ ត្រូវបានគេដោះស្រាយតាមរយៈបញ្ហាប្រឈម​​មុខដែល​ទទួលរងផល​ប៉ះ​ពាល់​ទៅ​លើ​​សមត្ថភាពកុមារ​ក្នុង​​ការចូលរៀន។ យោងតាមរបាយការណ៍​អង្គការUNICEF កុមារ​កម្ពុជាជាច្រើនបាន​ចូល​​​​រៀន​​នៅកម្រិតបឋមសិក្សា ប៉ុន្តែអាត្រាបញ្ចប់ការ​សិក្សា ជាពិសេស​ការ​សិក្សា​នៅ​កម្រិតអនុវិទ្យាល័យ​​​នៅ​មានកម្រិតទាបនៅឡើយ។

 

ក្នុងរបាយការណ៍បានសរសេរថា វាជាភាពក្រីក្រមួយដែលជំរុញឱ្យកូនសិស្សជាច្រើនឈប់រៀន ជាពិសេសនៅតាម​តំបន់ជនបនៅពេល​ឳពុកម្តាយ​ មិនមានលទ្ធភាពបង់ថ្លៃឱ្យកូនដោយផ្ទាល់ ឬ​ប្រយោល​​ពាក់​ព័ន្ធ​​នឹង​ការអប់រំ ហើយជារឿយៗក្រុមគ្រួសារ ត្រូវការកុមារ​ឱ្យជួយ​កិច្ចការផ្ទះ និង​ការ​ងារ​ស្រែ​ចម្ការ។ 

 

ជាទូទៅ និន្នាការនេះ បានជះឥទ្ធិពលលើកុមារីច្រើនជាងកុមារា ហើយវានឹងក្លាយទៅរឿង​មិន​ធម្មតាចំពោះការបានឮ​ពីអ្នកណាម្នាក់ ដូចជាករណី មៀន ស្រីពេជ្រ ជាធ្លាប់ជាកុមារី​ម្នាក់​មក​ពី​តំបន់​ជន​បទទទួលបាននូវជោគជ័យក្នុង​សិក្សា​នៅ​ឧត្តម​សិក្សា។ នៅពេលនេះ ស្រីពេជ្រ គឺ​ជា​​គ្រូ​ម្នាក់​ដែល​​បានចែករំលែកនូវចំណេះដឹងដល់កុមាររាប់រយនាក់ពីមួយឆ្នាំទៅឆ្នាំ។ ជាមួយគ្នា​នេះ​ផង​ដែរ​ គាត់ក៏កំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រ ។

 

តាមរយៈប្រាក់ចំណូលសមរម្យបានមកពីការបង្រៀន ស្រីពេជ្រ អាចជួយឧបត្ថម្ភឳពុកម្តាយ​ដែល​មានវ័យជរារស់នៅសមរម្យនៅស្រុកកំណើតរបស់អ្នកស្រី។ អ្នកស្រីទទួលបាននូវ​ការគោរពពី​ប្រជាពលរដ្ឋនៅក្នុងសហគមន៍​ ហើយលើសពីនេះទៅទៀត អ្នកស្រីក៏ត្រូវបានគេចាត់ទុកថា​ជា​មនុស្សគំរូដ៏ឆ្នើមនៅក្នុងសហគមន៍ផងដែរ។ សមិទ្ធផលទាំងនេះ កើតចេញពីការអប់រំ និងការ    ត​ស៊ូ​ដ៏ស្វិតស្វាញរបស់អ្នកស្រី ។

 

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកស្រីទទួលបានអាចត្រូវបានគេពិពណ៌នាក្នុងអត្ថន័យច្រើន យ៉ាងៈ ជីវិតពោរពេញដោយភាពរអិល ភក់ ថ្មក្រួស ហើយជាចុងក្រោយ គឺភាពប្រថុយប្រថាន។ ប្រសិន​​​បើគ្មានការតាំងចិត្តរឹងមាំ, ការប្តេជ្ញាខ្ពស់ និងការគាំទ្រពីគ្រួសារខ្លាំងក្លាទេ អ្នកស្រីក៏នឹងមិន​ទទួល​​នូវ​អ្វីដែលអ្នកមានដូចសព្វថ្ងៃនេះដែរ ។ មានរឿងនិទានខ្លីៗខ្លះ ដែលស្រីពេជ្រ បាន​ចែក​រំលែក​ជាមួយនឹងពួកយើងអំពីការលំបាកដែលអ្នកស្រីឆ្លងកាត់ និងការតាំងចិត្តរបស់អ្នកស្រី​ក្នុង​ដំណាក់​កាលសិក្សាដំបូង។

 

ជីវិត គឺជាការប្រឈម!

ស្រីពេជ្របាននិយាយថា “ខ្ញុំគឺជាក្មេងស្រីម្នាក់ស្ថិតក្នុងភូមិ ដែលត្រូវតែជិះកង់ទៅកាន់សាលារៀន​ពី១៥ទៅ​២០​គីឡូ​ម៉ែត្រ​ក្នុងមួយ​ថ្ងៃក្នុងរយៈពេល១២ឆ្នាំ”។ អ្នកស្រីបានបន្ត​ទៀតថា“ចំងាយដ៏​ឆ្ងាយ​​វា​ជាកង្វល់មួយតែនៅ​មានកង្វល់ជាច្រើនទៀត ពោលគឺតាមផ្លូវមានខ្សាច់ ហើយត្រូវជិះឆ្លង​កាត់​ពីភូមិមួយទៅភូមិមួយទៀត។ ជាក្មេងម្នាក់ ខ្ញុំភ័យខ្លាចទាំងខ្មោចលង និងខ្លាចគេធ្វើបាប”។

 

ស្រីពេជ្រ បានរៀបរាប់ថា ជួនកាលវាក្តៅខ្លាំង ហើយពេលខ្លះទៀត ភ្លៀងមេឃងងឹត និងរងា​ខ្លាំង។ ដូច្នេះ អ្នកស្រីគ្មានជម្រើសអ្វីក្រៅពីការជិះកង់ឱ្យលឿនតាមដែលអាចធ្វើបានហើយមាន អារម្មណ៍ធូរស្បើយបន្តិចនៅពេលមានអ្នកជិះឆ្លងកាត់។ អ្នកស្រីក៏បានពន្យល់ទៀតថា ការតស៊ូ របស់នាង គឺចង់ប្រឆាំងទៅពាក្យបុរាណមួយឃ្លាពោល​ថា “ស្ត្រីបង្វិលចង្រ្កានមិនជុំ” និងដើម្បី អនាគតគ្រួសាររបស់គាត់។

 

ភាពរីករាយ និងទុក្ខលំបាក

ស្រីពេជ្រ កើតក្នុងត្រកូលកសិករក្រីក្របានជួបប្រសព្វទាំងភាពរីករាយ និងទុក្ខលំបាកកាលពី​កុមារភាព។ ក្នុងចំណោមមិត្តភក្តិរួមថ្នាក់ចំនួន៦នាក់ មានមិត្តភក្តិប្រុស២នាក់។ ក្មេងៗជិះ កង់ ឬដើរថ្មើរជើងទៅសាលារៀនរៀងរាល់ថ្ងៃតាមផ្លូវតូចចង្អៀត ដែលពោរពេញដោយធូលី ឬភក់ ហើយនិង​រអិលនៅរដូវវស្សា ព្រមទាំងឆ្លងកាត់វាលស្រែ និងស្នាមភ្លោះជាច្រើន។

 

ពេលខ្លះទៀត ក្រុមរបស់គាត់ត្រូវធ្វើដំណើរឆ្លងកាត់ទឹកលើក្បាល​ជង្គង់ដោយដៃម្ខាងកាន់កាបូប​ដាក់សៀវភៅលើក្បាល ហើយជួនកាលក្មេងខ្លះទៀតបានបេះបន្លែ/ផ្លែឈើទទួលទាន ដូច​ជា​ត្រសក់​ដែល​អ្នកភូមិដាំនៅក្នុងចម្ការតាមបណ្តោយផ្លូវដើម្បីបំបាត់នូវការស្រេចឃ្លាន។ ទោះបីជាជួបការ លំបាកយ៉ាងដូច្នេះក្តី ពួកគេហាក់បីដូចជាសប្បាយរីករាយទៅនឹងរឿងទាំងនោះ និងនិយាយរឿង កំប្លែងលេងយ៉ាងក្អាក់ក្អាយ។

 

ភាពលំបាកកាន់តែខ្លាំង និងធ្ងន់ធ្ងរឡើង

ពេលវេលាចេះតែកន្លងទៅ ការផ្លាស់ប្តូរក៏កាន់តែច្រើនឡើងផងដែរ ។ នៅពេលពួកសិស្សត្រូវ​តម្រូវ​ឱ្យប្តូរទៅរៀននៅវិទ្យាល័យ មិត្តភក្តិរបស់គាត់បានឈប់រៀនជាបណ្តើរៗ ដោយសារកង្វះ ខាត់ផ្នែកថវិកា ។ ​​គ្រួសាររបស់គាត់ក៏មានស្ថានភាពដូចគ្នាដែរ គឺខ្វះខាតផ្នែកថវិកាធ្ងន់ធ្ងរដែល គាត់គ្មានជម្រើសអ្វីក្រៅពីការធ្វើការងារបន្ថែមយកមកជួយឧបត្ថម្ភការសិក្សារបស់គាត់។ មិត្តភក្តិ របស់គាត់ទាំងអស់បានទៅធ្វើការងារនៅរោងចក្រកាត់ដេរដោយសារពួកគេគិតថា វាជាចំណូល​ទទួលបានភ្លាមៗសម្រាប់គ្រួសាររបស់ពួកគេដែលកំពុងតែត្រូវការជាចំាបាច់។​

 

ស្រីពេជ្រ គឺជាសិស្សម្នាក់គត់ដែលបានតាំងចិត្តបន្តការសិក្សាដែលនោះ គឺជាការចាប់ផ្តើមនៃជីវិត​ឯកោក្នុងការសិក្សា។ រៀងរាល់ឆ្នាំ ជាពិសេសអំឡុងពេលវិស្សមកាលគាត់ត្រូវតែធ្វើការដកស្ទូង នៅរដូវវស្សា និងច្រូតកាត់នៅរដូវប្រាំងដើម្បីប្តូរយកថវិកា។ ពីមួយថ្ងៃទៅមួយថ្ងៃគាត់មិនសូវមាន ពេលសម្រាកទេ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា នៅពេលគាត់ទទួលបាន ថវិកា គាត់មានអារម្មណ៍ធូរស្រាល និងមិននឿយហត់ឡើយ។​ គាត់បានបញ្ជាក់ថា  “នោះគឺជា អំណាចរបស់លុយ!”។​

 

ទោះបីជាយ៉ាងក៏ដោយ ស្រីពេជ្រមិនមានស្ថានភាពដូចមិត្តភក្តិរបស់គាត់ទេ។ គាត់មានសំណាង ដោយសារមានការគាំទ្រពេញទំហឹងពីឳពុកម្តាយរបស់គាត់ បើទោះបីជាឳពុកម្តាយមិនមានថវិកា គ្រប់គ្រាន់យ៉ាងណាក៏ដោយ។ ស្រីពេជ្រ បាននិយាយថា “ម្តាយរបស់ខ្ញុំតែងតែនិយាយមកកាន់ខ្ញុំ ថាគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការសិក្សារបស់ខ្ញុំ”។

 

ស្រីពេជ្របានលើកយកនូវពាក្យសំដីម្តាយរបស់គាត់មួយឃ្លាពោលថា ”កូនសំលាញ់មាសម្តាយ! ការ​អប់រំ​ពិតជាសំខាន់ខ្លាំងណាស់។ ដូច្នេះ កូនត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានចប់ ហើយ​​បន្ទាប់​មកប្រើប្រាស់វាឱ្យដូចជាដី និងទឹកសម្រាប់ស្រោចស្រពដាក់ជីនូវដំណាំជីវិតឱ្យ​ទទួល​​បាន​នូវ​ផ្លែផ្កា និងភាពរុងរឿង”។

 

នេះជាអ្វីដែលនាងទទួលបាន

 

នៅទីបំផុត គាត់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងទទួលបានអាហារូបករណ៍ សិក្សា​នៅសាកលវិទ្យាល័យ។ ខណៈពេលកំពុងសិក្សានៅសាកលវិទ្យាល័យ គាត់ទទួលបានការ ឧបត្ថម្ភផ្នែកអាហារូបករណ៍ និងមិនតម្រូវឱ្យបង់ថ្លៃសាលាទេ តែបញ្ហាប្រឈមមុខនៅតែមានដូច ជាបញ្ហាសំលៀកបំពាក់, សៀវភៅសិក្សា និងតម្រូវការចាំបាច់មួយចំនួនទៀត។ ទោះបីជាយ៉ាង ក៏ដោយ គាត់អាចដោះស្រាយបានដោយសារផ្នែកខ្លះគាត់ធ្លាប់ជួបបញ្ហាលំបាកពីមុនមក។ គាត់ បានបញ្ចប់ការសិក្សា និងបានក្លាយជាគ្រូបង្រៀនម្នាក់។ ​​

 

លើសពីនេះទៅទៀត ស្រីពេជ្រមានជំនឿជឿជាក់ថា ការអប់រំ គឺជាអ្វីៗគ្រប់យ៉ាង ហើយការ​តាំងចិត្ត និងការប្តេជ្ញាចិត្ត គឺជាកត្តាចម្បងឆ្ពោះទៅរកការសម្រេចបានផ្នែកអប់រំដោយមិនគិតថា​អ្នកនោះជាអ្វីឡើយៈ ជាស្រី ឬប្រុស, ជាអ្នកមាន​ ឬអ្នកក្រ, ជាជនពិការ ឬមិនមែនពិការ។ បន្ថែម ពីលើហ្នឹងទៀត គាត់ត្រូវការសក្តានុពលពេញលេញសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។



Partners