CCOSC

អំពីយើង


រចនាសម្ព័ន្ធរបស់យើង

គម្រោង​ដៃគូ​រួមគ្នាមានអង្គការសមាជិកដែលឈានមុខ​ក្នុងវិស័យ​អប់រំ ដើម្បីជួយដល់កុមារ​ដែលមាន​ស្ថានភាព និង តម្រូវការផ្សេងៗគ្នា​។  វាជាការធ្វើបន្ថែមទៅលើ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ និងយុទ្ធសាស្រ្តដែលមាន​ការ​ធានា​​អះអាងត្រឹមត្រូវពីសមាជិក ដែលជា​មធ្យោបាយ មួយដើម្បីចែករម្លែក​បទពិសោធន៍  កិច្ចសហការ ​  និងផ្សព្វផ្សាយនូវ​ការ​អនុវត្ត ល្អៗសម្រាប់​ការអភិវឌ្ឍវិស័យអប់រំទាំងនៅក្នុងប្រទេស​ ​ និងនៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍។

អានបន្ត

គម្រោង​ដៃគូ​រួមគ្នាមានអង្គការសមាជិកដែលឈានមុខ​ក្នុងវិស័យ​អប់រំ ដើម្បីជួយដល់កុមារ​ដែលមាន​ស្ថានភាព និង តម្រូវការផ្សេងៗគ្នា​។  វាជាការធ្វើបន្ថែមទៅលើ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ និងយុទ្ធសាស្រ្តដែលមាន​ការ​ធានា​​អះអាងត្រឹមត្រូវពីសមាជិក ដែលជា​មធ្យោបាយ មួយដើម្បីចែករម្លែក​បទពិសោធន៍  កិច្ចសហការ ​  និងផ្សព្វផ្សាយនូវ​ការ​អនុវត្ត ល្អៗសម្រាប់​ការអភិវឌ្ឍវិស័យអប់រំទាំងនៅក្នុងប្រទេស​ ​ និងនៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍។

 

សមាជិកនៃគម្រោង​ដៃគូ​រួមគ្នាមានបទពិសោធន៍ជាង២០​ឆ្នាំ ក្នុងវិស័យ​អប់រំ ហើយ​បច្ចុប្បន្ន​បានជួយទៅដល់កុមារជាង ២០០០០នាក់ ក្នុងមួយឆ្នាំៗ។ សមាសភាគ​នីមួយៗ គឺ​ត្រូវ​បានបង្កើតឡើងដោយអង្គការដៃគូជាតិ និងអន្តរជាតិ ​ដែល​​ទទួលបានជោគជ័យ​  និង​មាន​ការទទួលស្គាល់ត្រឹមត្រូវ។ 

 

សមាសភាគនៃកុមារក្រីក្រ និងកុមារនៅតំបន់ដាច់ស្រយាល រួមមានអង្គការ​អន្តរជាតិ​ធំៗ​​​ចំនួន ៣ ដែលធ្វើការរួមគ្នាដើម្បីពង្រឹងសមត្ថភាព​អង្គការដៃគូ​មួយ​នៅមូលដ្ឋាន​ក្នុង​ការ​ជួយ​ទៅដល់កុមារដែលនៅតំបន់ដាច់ស្រយាលបំផុត។  

 

អង្គការដៃគូតែមួយគត់ដែលបំពេញការងារក្នុងសមាសភាគនៃកុមារដែលមានអាយុច្រើន បាន​ដឹកនាំក្នុងការបង្កើតកម្មវិធីពន្លឿនការសិក្សាដែលមានរយៈពេល៣ឆ្នាំ ហើយដែល​កម្មវិធី​នេះមានការទទួលស្គាល់ត្រឹមត្រូវ។

 

ជាមួយគ្នានេះដែរ អង្គការដៃគូចំនួន៤ កំពុងបំពេញការងារក្នុងសមាសភាគកុមារ​តាម​ចិញ្ចើម​ថ្នល់ និងកុមារដែលបាត់បង់ឱកាស។ ពួកគេធ្វើការបានគ្រប់ជ្រុងជ្រោយ​ដើម្បីជួយ​ដល់​កុមារ និងយុវជន​ងាយ​រងគ្រោះប្រមាណជាង ១០ ០០០នាក់ ព្រមទាំងក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគេក្នុងមួយឆ្នាំៗ។  

 

សមាជិកចំនួន២របស់គម្រោង​ដៃគូ​រួមគ្នាដែលផ្តោតលើកុមារជនជាតិ​ដើមភាគតិច  មាន​ជំនាញ​ខ្ពស់ក្នុងការផ្តល់អន្តរាគមន៍ផ្នែកអប់រំពីរភាសាប្រកប​ដោយ​ភាពជោគជ័យ។

 

ចុងក្រោយ​គឺសមាសភាគកុមារពិការ  ដែលមានអង្គការដៃគូចំនួន ៥ បានធ្វើការរួមគ្នា​ដើម្បី​ផ្តល់ការអប់រំបញ្ចូលគ្នាដែលឆ្លើយតបទៅនឹងកុមារពិការកាយសម្បទា និងខ្សោយ​សតិ​បញ្ញា។

 

EAC ដែលបានផ្តើមដំណើរការដំបូង​ដោយ​​ម្ចាស់ក្សត្រី  Sheikha Moza bint Nasser របស់​ប្រទេស​កាតាក្នុងខែវិច្ឆិកាឆ្នាំ២០១២​ជឿជាក់យ៉ាងមុតមាំថាកុមារទាំងអស់ត្រូវតែទទួលបាន​ឱកាសរស់រាន និងរីកចម្រើន​លូតលាស់​ក្នុងវិស័យអប់រំ។​

 

គម្រោងរយៈពេលបីឆ្នាំកន្លះ(២០១៤-២០១៨) ដែលមានថវិកាសរុបចំនួន​២០លានដុល្លា គឺ​ទទួល​​បាន​ជំនួយ​សហការពីគម្រោង Educate a Child ​(EAC) របស់​មូលនិធិ Education Above All (EAA)។


បេសកកម្ម ទស្សនៈវិស័យ និងគុណតម្លៃរបស់យើង

បេសកកម្មរបស់យើងគឺដើម្បីចូលរួមចំណែកក្នុងការរៀបចំប្រព័ន្ធអប់រំបញ្ចូលគ្នាដែលមានលក្ខណៈ ទូលំទូលាយនៅកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ទៅលើតម្រូវ​ការ​របស់​កុមារ​គ្រប់រូប​ រួមមាន​  កុមារពិការ  កុមារជនជាតិដើមភាគតិច​  កុមារី  កុមារក្រីក្រ  កុមារ​នៅតំបន់ដាច់​ស្រយាល និងកុមារដែលមានអាយុច្រើន។ កម្មវិធីនេះប្រយុទ្ធប្រឆាំង ទៅនឹង ឫសគល់នៃ ឧបសគ្គនានាដែលរារាំងដល់ការបញ្ចប់​ការ​សិក្សា​របស់កុមារ។

អានបន្ត

សកម្មភាពទាំងអស់ត្រូវបានធ្វើឡើងដោយគោរពទៅតាមគុណតម្លៃរបស់អង្គការសមាជិក​ រួមមាន​ សេរីភាព​  ការគោរព  សាមគ្គីភាព  សមធម៌  និងសច្ចៈធម៌។

 

កម្មវិធីនេះប្រយុទ្ធប្រឆាំង ទៅនឹង ឫសគល់នៃ ឧបសគ្គនានាដែលរារាំងដល់ការបញ្ចប់​ការ​សិក្សា​របស់កុមារ។ សកម្មភាព សម្រាប់​សមាសភាគទាំង ៥​ គឺ ផ្តោតលើការបង្កើនអត្រាពិតនៃការ​ចុះឈ្មោះចូលរៀន ដើម្បី​ធ្វើ​ឲ្យមានការផ្លាស់ប្តូរដល់ កុមារដែលបាត់បង់ឱកាស យ៉ាងហោចណាស់ចំនួន​៥០​០០០​នាក់។ 

 

អង្គការដៃគូទាំងអស់ប្តេជ្ញាបន្តខិតខំអនុវត្តន៍នូវយុទ្ធសាស្រ្តដែលបន្ស៊ីគ្នាជាមួយផែនការយុទ្ធ​សាស្រ្តវិស័យអប់រំ ឆ្នាំ២០១៤-២០១៨​ របស់ក្រសួងអប់រំ យុវជន និងកីឡា។

 

ទិសដៅជាក់លាក់ទាំង៤​ រួមមាន៖ 

 

 ១. ការទទួលបានការអប់រំ៖ ការទទួលបាននូវការគាំទ្រផ្នែករូបវ័ន្ត  និងហិរញ្ញវត្ថុ​សម្រាប់​ការអប់រំ

២. ការអប់រំប្រកបដោយគុណភាព ការផ្តល់ការអប់រំដែលមានគុណភាព​ និងភាព​សមស្រប​  ដើម្បីទប់ស្កាត់ការបោះបង់សាលារបស់សិស្ស និងធានាថាពួកគេទាំងអស់ទទួលបាន​ការ​អប់រំដែលមានស្តង់ដារខ្ពស់។

៣. ការស្រាវជ្រាវ និងការស្វែងរកការគាំទ្រមតិ៖  ដំណោះស្រាយចំពោះរចនា​សម្ព័ន្ធ​ក្នុង​ប្រព័ន្ធ​​អប់រំ​ដែលរារាំងដល់ការទទួលបានការអប់រំសម្រាប់កុមារទាំងអស់ ដូចជា កង្វះ​ខាត​គ្រូបង្រៀន   សាលារៀនមិនគ្រប់កម្រិត  ការលើកកម្ពស់ការ​យល់ដឹង​​របស់​សហគមន៍​ដើម្បី​​លុបបំបាត់​ការរើសអើង​​ចំពោះកុមារបាត់បង់ឱកាសនៅក្រៅសាលាដែល​ជាកត្តាដ៏​សំខាន់​ដើម្បីរៀបចំប្រព័ន្ធអប់រំបញ្ចូលគ្នា។

៤. ការអភិវឌ្ឍសមត្ថភាព ការអភិវឌ្ឍសមត្ថភាពប្រតិបត្តិករនៅមូលដ្ឋានដើម្បីធ្វើការកែ លម្អ​រដ្ឋបាលសាលារៀន  ការពិនិត្យតាមដាន  ការកំណត់អត្តសញ្ញាណ  និងការចុះឈ្មោះ ចូលរៀនសម្រាប់កុមារដែលបាត់បង់ឱកាស។

 

អង្គការដៃគូទាំងអស់ជឿជាក់ថា ការអនុវត្តសកម្មភាពរួមគ្នា គឺជាមធ្យោ បាយដ៏ល្អបំផុត​ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដសម្រាប់កុមារ​ ដែល​បាត់បង់ឱកាសក្នុង​ទូទាំង​ប្រទេស​​។​ គម្រោងដៃគូរួមគ្នានេះ​​ មាន​អង្គការ​ដៃគូជា​សមាជិកសរុប ចំនួន១៧ (សូមចុច​ទីនេះ ដើម្បីចូលទៅកាន់ទំព័ររបស់​អង្គការដៃគូ)​ ដូចជាអង្គការជាតិ និងអន្តរជាតិ  អ្នក​ស្រាវជ្រាវ  អ្នកជំនាញ និងស្ថាប័នអន្តរជាតិ ដែលធ្វើការ​សហការជាមួយ សហគមន៍ ដើម្បី​ជម្រុញឲ្យមានការផ្លាស់ប្តូរបានឆាប់រហ័ស​​។ គម្រោង​ដៃគូ​រួមគ្នា  ទទួលបានការគាំទ្រផ្នែក​បច្ចេកទេស​​ពីម្ចាស់​ជំនួយ  និងកិច្ចសហការជាមួយ​ក្រសួង​អប់រំ​  យុវជន  និងកីឡា​  នៅ​គ្រប់​​លំដាប់ថ្នាក់ ដើម្បីរៀបចំយន្តការដែលមាន​និរន្តរភាព។

 

តាមរយៈការរួបរួមគ្នា  គម្រោង​ដៃគូ​រួមគ្នាជឿជាក់យ៉ាងមុតមាំ​ថាការលុបបំបាត់​ឧបសគ្គធំៗ ដើម្បីសម្រេចគោលដៅសកលកម្មបឋមសិក្សា​ គឺអាច​សម្រេចទៅបានតាម​រយៈ​កិច្ចសហ​ប្រតិបត្តិការ និងកិច្ចសហការជាមួយ​បណ្តាប្រតិបត្តិករ​ទាំងអស់។ វិធីសាស្រ្តនេះធ្វើឲ្យមាន ការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធិភាព និងផ្តល់​ឱកាស​ដ៏សំខាន់ឲ្យសមាជិក​បានរៀន​សូត្រ​កាន់តែស៊ីជម្រៅផង និងការអភិវឌ្ឍក្នុងវិស័យ​អប់រំទាំងមូលផង។ គម្រោង​ដៃគូ​រួមគ្នានេះ​  គឺជាយុទ្ធសាស្រ្ត​មួយ​ថ្មី​​ដែលមាន​​លក្ខណៈច្នៃប្រឌិត​ក្នុងប្រទេសកម្ពុជា ហើយ​តាម​​រយៈការទទួល​ជោគជ័យ​​ពី​គំនិតផ្តូចផ្តើមថ្មីនេះ​  គម្រោង​ដៃគូ​រួមគ្នានឹងមាន​សក្តានុពល​ក្នុងការ​ទទួលបាន​គម្រោង​ដៃគូ​រួមគ្នា​ប្រភេទដូចគ្នានេះ​ជាច្រើន​ទៀតនៅពេលអនាគត។ 


ម្ចាស់ជំនួយ

EAC ​ជឿជាក់យ៉ាងមុតមាំថាកុមារទាំងអស់ត្រូវតែទទួលបាន​ឱកាសរស់រាន និងរីកចម្រើន​លូតលាស់​ក្នុងវិស័យអប់រំ។ ចាប់ផ្តើមដំណើរការដំបូងក្នុងខែវិច្ឆិកាឆ្នាំ​២០១២ ដោយ​ម្ចាស់ក្សត្រី  Sheikha Moza bint Nasser របស់​ប្រទេសកាតា​ EAC គឺជាកម្មវិធីជាសាកល​មួយ​របស់មូលនិធិ EAA  ដែលមានគោលបំណងកាត់បន្ថយឲ្យបានច្រើននូវចំនួន​កុមារនៅ​ទូទាំងពិភពលោកដែលសិទ្ធិទទួលបានការអប់រំរបស់ពួកគេត្រូវបាន​បំភ្លេចចោល​​​​។

អានបន្ត

EAC មានការប្តេជ្ញាអស់ពីដួងចិត្តក្នុងការ​​ជួយ​កុមារ​ដែល​បាត់បង់ឱកាស ឲ្យ​ទទួលបាន​ឳកាស​​​​ក្នុងការ​សិក្សា​​ ដែលនេះគឺជា​ការរួមចំណែកជាមួយនឹងការផ្តួច​ផ្តើម​ដំបូងសម្រាប់ ការអប់រំជាសាកលរបស់អង្គការ​សហប្រជាជាតិ  និងគោលដៅទី២ នៃគោលដៅអភិវឌ្ឍ​សហសវត្ស។

 

បេសកកម្ម និងទស្សនៈវិស័យរបស់ EAC

ដោយអនុវត្តតាមការប្តេជ្ញាចិត្តដ៏មោះមុតរបស់ម្ចាស់ក្សត្រីដើម្បីធានាឲ្យមានការ អប់រំប្រកប​ដោយគុណភាព និងការសន្យាដែលនាំមកនូវអនាគតថ្មី​ប្រកប​ដោយ​សន្តិភាព និងភាព​សុខដុម  EAC មានទស្សនៈវិស័យរបស់ខ្លួនថា ពិភពលោក​គឺជា​កន្លែងដែលបុគ្គល​គ្រប់រូប​មាន​ឱកាសទទួលបានការអប់រំប្រកបដោយគុណភាព។

 

EAC ធ្វើការជាមួយនិងអង្គការដៃគូដើម្បីបំពេញបេសកកម្មរបស់ខ្លួន​ក្នុងការដោះស្រាយ​បញ្ហា​ប្រឈមធំៗដូចជាភាពទីទ័លក្រ រនាំងវប្បធម៌  និងស្ថានភាពជម្លោះ​ដែលបង្ក​ឲ្យ​​មាន​ការរាំងស្ទះដល់​ឱកាសទទួលបាន​ការ​អប់រំពេញលេញ​របស់​កុមារ​នៅបឋមសិក្សា។


ការ​ងារ​របស់​យើង​

លោកអ្នកមានការចាប់អារម្មណ៍ខ្លាំងអំពីបុព្វហេតុ និងការប្តេជ្ញាចិត្តចំពោះ​បេសកកម្ម​របស់​យើង។ លោកអ្នកជឿជាក់ថាមនុស្សទាំងអស់មាន​សិទ្ធិស្មើៗគ្នា។  លោកអ្នកចង់ចូលរួម​ចំណែក​ក្នុងការរៀបចំប្រព័ន្ធអប់រំបញ្ចូលគ្នាឲ្យមានលក្ខណៈ​ទូលំទូលាយនៅកម្ពុជា ដោយ​យកចិត្តទុកដាក់ ទៅលើតម្រូវការរបស់កុមារគ្រប់រូប។  សូមចូលរួមជាមួយយើង។ សូម​ធ្វើការ​រួមគ្នាជាមួយយើង។

អានបន្ត


បច្ចុប្បន្ន យើងមិនមានមុខដំណែងនៅទំនេរ។