CCOSC

អង្គការ អេដ អេ អាក់ស្យុងអន្តរជាតិ (AEAI)

អង្គការ AEAI គឺជាការិយាល័យសម្របសម្រួលរបស់គម្រោង​ដៃគូ​រួមគ្នា​លើផ្នែក​កម្មវិធី ការទំនាក់ទំនង ហិរញ្ញវត្ថុ សាវនកម្ម ការត្រួតពិនិត្យតាមដាន និងការវាយ​តម្លៃ។ 

 

អង្គការ AEAI មានវត្តមានក្នុងប្រទេសចំនួន ២៥ លើពិភពលោក ហើយបានចាប់ផ្តើម​សកម្មភាព​​ក្នុង​​​ប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៣ ដោយផ្តោតលើវិស័យជាអាទិភាពចំនួន៤៖​ ការទទួល​បានការអប់រំប្រកបដោយគុណភាព  ការអប់រំកុមារតូច  ការអប់រំវិជ្ជាជីវៈ​  និងការអប់រំ​បញ្ចូល​គ្នា។

 

វិធីសាស្រ្តដែលមានលក្ខណៈច្នៃប្រឌិតរបស់អង្គការ AEAI គឺធ្វើការ​ផ្តោត​សំខាន់​ទៅលើ តួនាទីរបស់ប្រជាជន  សហគមន៍ អាជ្ញាធរនិងអ្នកពាក់ព័ន្ធនៅមូលដ្ឋានដោយធ្វើឲ្យ​ពួកគាត់​មាន​ការ​ចូលរួមយ៉ាងសកម្មក្នុងដំណើរការពិគ្រោះយោបល់ និងការអភិវឌ្ឍសមត្ថភាពក្នុង ភាពជាអ្នកដឹកនាំដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរប្រកបដោយអត្ថន័យ និងមាននិរន្តរភាព។   

 

អង្គការ AEAI  បាន​ចូលរួម​ក្នុងការ​រៀបចំគោល​នយោបាយ​អប់រំក្នុង និងក្រៅប្រព័ន្ធ តាម រយៈ​ការពង្រឹងវិធីសាស្រ្តបង្រៀន  យុទ្ធនាការ​ស្វែងរកការ​គាំទ្រមតិ  និងការកសាង សមត្ថភាព​បុគ្គលិកអប់រំ។


© CCOSC/AEAI


More Details: http://www.aide-et-action.org

Components

News