CCOSC

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA)

អង្គការពុទ្ធសាសនាដើម្បីសកម្មភាពអភិវឌ្ឍសង្គម គឺជាអង្គការជាតិដែលបង្កើតឡើងក្នុង ឆ្នាំ ២០០៥ នៅខេត្តកំពង់ចាម ដោយព្រះសង្ឃចំនួន ៧អង្គ។ ទស្សនៈវិស័យរបស់អង្គការ BSDA គឺសង្គមដែលមនុស្សទទួលបានសិទ្ធិអំណាចដើម្បីប្រើប្រាស់សក្តានុពលរបស់ខ្លួនដ៏ ពេញលេញក្នុងការរស់នៅដោយភាពថ្លៃថ្នូរ សន្តិភាព និងចាកផុតពីភាពក្រីក្រ ។

 

ដោយផ្អែកតាមចក្ខុវិស័យនេះ  បេសកកម្មរបស់អង្គការ BSDA គឺគាំទ្រ និងផ្តល់សិទ្ធិ អំណាច​​ដល់ស្រ្តី  កុមារ និងអ្នកដែលត្រូវគេផាត់ចេញពីដំណើរការនៃការអភិវឌ្ឍសង្គម  ជាពិសេស ការលើកកម្ពស់ផ្នែកសុខភាព ការអប់រំ និងជីវភាពរស់នៅ។

 


© CCOSC/BSDA

រយៈពេល ៨ឆ្នាំកន្លងមកនេះ  អង្គការ BSDA បានកា្លយជាអង្គការក្នុងស្រុកមួយដែលទទួល​បានការគោរព និងការទុកចិត្តខ្ពស់ ក្នុងការលើកកម្ពស់ ​ការរស់នៅដែលមាន​និរន្តរភាព សុខមាលភាព ជំនាញ ការយល់ដឹងអំពីអក្ខរកម្ម និង​សុខភាព​សម្រាប់ជីវិតមុនស្សរាប់ពាន់ នាក់ក្នុងខេត្តកំពង់ចាម និងតំបន់ដែលនៅជិតខាង។ 

 

ជាផ្នែកមួយនៃគម្រោងកុមារមេគង្គកម្ពុជា អង្គការ BSDA  បានផ្តល់ការ​បណ្តុះ​បណ្តាល​​ផ្នែក កំព្យូទ័រ និងភាសាអង់គ្លេសដល់កុមារចំនួនជា ៨០០ នាក់ និងការបណ្តុះ​បណ្តាលវិជ្ជាជីវៈ អំពីជំនាញងាយៗ ដូចជា កាត់ដេរ  តម្បាញ  ការធ្វើម្ហូប  និងរបាំ​ប្រពៃណី​​ដល់កុមារចំនួន ៧៦ នាក់ ដែលភាគច្រើននៃពួកគេ​ជាកុមារកំព្រា និងកុមារ​ងាយ​រងគ្រោះ។


More Details: http://www.bsda-cambodia.org/

Components