CCOSC

អង្គការតំណក់ទឹក (DT)

អង្គការតំណក់ទឹកបានបង្កើតឡើងក្នុងប្រទេសស្វីសនៅឆ្នាំ ១៩៩៦ ហើយ​បានដំណើរការ​មណ្ឌលសម្រាប់ជួយកុមារងាយរងគ្រោះនៅអ្នកលឿងក្នុង ខែមករា ឆ្នាំ១៩៩៧។

 

នៅឆ្នាំ ២០០៣ ដោយប្រឈមទៅនឹងកង្វះខាត​​សេវា​សមស្រប​​សម្រាប់កុមារពិការ  នៅ​តាមបណ្តា​ខេត្ត អង្គការ​តំណក់ទឹក​អ្នកលឿងបានបើកមណ្ឌលស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់​កុមារ​​ខ្សោយ​សតិបញ្ញា និងកុមារពិការកាយសម្បទា។ នៅអ្នកលឿង គ្មានស្ថាប័នណា​ផ្សេង​ក្រៅ​ពី​អង្គការតំណក់ទឹកទេដែលផ្តល់ទីកន្លែងរស់នៅ និងផ្តល់ដំណោះស្រាយផ្សេងៗ ដូចជា ការអប់រំក្នុង ឬក្រៅប្រព័ន្ធ  ការពិគ្រោះយោបល់  ជំនាញវិជ្ជាជីវៈ និងបំណិនជីវិត ដល់​កុមារងាយរងគ្រោះឡើយ។

 

នៅឆ្នាំ ១៩៩៩ អង្គការតំណក់ទឹកប៉ោយប៉ែតបានដំណើរការគម្រោងមួយចំនួន​ដើម្បីជួយ​ដោយផ្ទាល់ដល់កុមារងាយរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដែល​គម្រោងទាំងនោះ រួម​មាន កម្មវិធីអប់រំក្រៅប្រព័ន្ធ ចំនួន២ ដែលផ្តល់ឱកាសឲ្យកុមារធ្វើការ​នៅ​តាម​ចិញ្ចើម​ថ្នល់​​បានទទួលការអប់រំ  និងកាត់បន្ថយឱកាសធ្វើចំណាកស្រុក​ដោយ​ខុសច្បាប់។


© CCOSC/DT/Booth


More Details: http://www.damnoktoek.org/html/

Components

News