CCOSC

អង្គការ សកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE)

អង្គការ KAPE  គឺជាអង្គការក្នុងស្រុកដែលបានទទួលអាជ្ញាប័ណ្ណពីក្រសួងមហាផ្ទៃ នៅឆ្នាំ ១៩៩៩ ហើយជាអង្គការដៃគូផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ អង្គការនេះ​ត្រូវ​បាន​បង្កើតឡើងដោយប្រតិបត្តករមូលដ្នាន និងអ្នកពាក់ព័ន្ធនៅក្នុងខេត្តកំពង់ចាម ដោយ​មានកាតព្វកិច្ចក្នុង​ការស្វែងរកការគាំទ្រមតិ ដើម្បីពង្រឹងការអប់រំ​ក្នុង​ប្រព័ន្ធ​នៅក្នុងខេត្ត កំពង់ចាម។

 

ចាប់តាំងពីពេលបង្កើតមក  អង្គការនេះបានប្រើប្រាស់ថវិកាជាង ១៥ លានដុល្លា ក្នុងការ​​វិនិយោគ វិស័យអប់រំក្នុងខេត្តកំពង់ចាម និងខេត្តដែលនៅជិតខាង។ បច្ចុប្បន្ន KAPE  ជា អង្គការដៃគូ ដ៏សំខាន់របស់អង្គការអប់រំពិភពលោក​សម្រាប់គម្រោង​ពង្រឹង​ការអប់រំ​កម្រិត មូលដ្ឋាននៅកម្ពុជា (២០០៩-២០១៤) និងពីពេលមុនៗ  សម្រាប់​គម្រោងគាំទ្រវិស័យអប់រំ ដើម្បី​​ជួយដល់កុមារដែលបាត់បង់ឱកាស (ESCUP) និងកម្មវិធីបំណិនជីវិត (២០០៥- ២០០៩​) និងកម្មវិធី OPTIONS ដែលផ្តល់មូលនិធិ​ដោយក្រសួងការងាររបស់​សហរដ្ឋ អាមេរិក (២០០៣- ២០០៧)។


© CCOSC/KAPE


More Details: http://www.kapekh.org/

Components