CCOSC

អង្គការមូលនិធិកុមារពិការ (KPF)

អង្គការមូលនិធិកុមារពិការ គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលយកចិត្តទុកដាក់អំពី​សុខមាលភាពកុមារ និងយុវជនពិការកម្រិតមធ្យម និងធ្ងន់ធ្ងរ ព្រមទាំងក្រុមគ្រួសារ​របស់​ពួកគេ។

 

អង្គការមូលនិធិកុមារពិការបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដោយក្រុមការងារដែល​មាន បទពិសោធន៍ និងមានការប្តេជ្ញា​ចិត្តខ្ពស់ ​ក្នុងការ​​បំពេញតម្រូវការចាំបាច់របស់​កុមារ​ពិការ នៅកម្ពុជា។ បុគ្គលិក​ និងអ្នកគាំទ្រអង្គការមូលនិធិកុមារពិការបាន បាន​​ធ្វើការ ជាមួយកុមារ​ពិការ និងក្រុមគ្រួសាររបស់គេអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

 

អង្គការមូលនិធិកុមារពិការត្រូវបានគ្រប់គ្រងដោយគណៈកម្មការនាយក ដែលមានបទ    ពិសោធន៍ច្រើនក្នុងការងារពិការភាព និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។

 

គណៈកម្មការនាយករបស់អង្គការមូលនិធិកុមារពិការមានសមាជិកចំនួន ៥ នាក់ ដែលក្នុង នោះមានសមាជិកចំនួន៣នាក់ ជាជនពិការ។​ លោក អ៊ិល អឿ នាយកប្រតិបត្តិ មជ្ឈមណ្ឌល​វិភាគបញ្ហាសម្រាប់ការអភិវឌ្ឍ លោកស្រី ងួន សុភ័ក្តកន្និការ សាស្រ្តាចារ្យ ផ្នែកការងារសង្គមនៅសាកលវិទ្យាល័យភូមិនភ្នំពេញ  លោកស្រី ខាំ សុធាវី ប្រធាន ហិរញ្ញវត្ថុនៅសមាគមន៍អាទីសង់កម្ពុជា លោកស្រី កែវ កន្និការ អ្នកសម្រប សម្រួល គម្រោងនៅអង្គការ Oxfam GB និងលោក ខាំ ស៊ីងួន នាយកប្រតិបត្តិរងរបស់អង្គការ NGO Forum។



More Details: http://www.komarpikar.org/

Components