CCOSC

អង្គការ Plan

បង្កើតឡើងអស់រយៈពេល​ជាង៧៥ឆ្នាំមកហើយ អង្គការ​ Plan ​គឺជាអង្គការអភិវឌ្ឍមួយ ដែល​ធំ និងមានវ័យចំណាស់​ជាង​គេមួយ​នៅក្នុងពិភពលោក។ 

 

អង្គការ Plan អន្តរជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ហើយបាន និងកំពុង​ធ្វើការ​នៅ​ក្នុង​ខេត្តចំនួន ៣ គឺខេត្ត​សៀមរាប(២០០២)  ខេត្តកំ​ពង់ចាម(២០០៤)  និងខេត្ត រតនៈគិរី (២០១១) ។ 

 

តាំងពីពេលនោះមក  មានកម្មវិធីផ្សេងៗត្រូវបានអនុវត្តនៅក្នុងខេត្តទាំងបីនេះ  ហើយនៅ ក្នុងចំណោមកម្មវិធីទាំងនោះ ការអប់រំគឺជាកម្មវិធីមួយដែលអង្គការ Plan កំពុងអនុវត្ត និង គាំទ្រ។ កម្មវិធីអប់រំរួមមាន ការសង់អគារសាលារៀន  សួនកុមារ  បណ្ណាល័យ  ថ្នាក់​រៀន​ពេលល្ងាច អាហារូបករណ៍ សាលារៀនកុមារមេត្រី  សាលារៀនដែល​មាន​សុវត្ថិភាព  សុខភាព និងអនាម័យ  សិទ្ធិកុមារ ។ល។ អង្គការ Plan ធ្វើការជាដៃគូ​ជាមួយ​អង្គការជាតិ និងអន្តរជាតិ។  


© CCOSC/Plan


More Details: https://plan-international.org/

Components

News