CCOSC

អង្គការសាលាទន្សាយ

អង្គការសាលាទន្សាយត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការផ្តល់សេវា អប់រំ  និងការព្យាបាលដោយចលនាសម្រាប់កុមារពិការដែលរស់នៅបុរីទារកជាតិ និង​មណ្ឌលកុមារកំព្រា ដែលពួកគេទាំងនោះ​មិនដែលបានទទួលការអប់រំ​ទាល់​តែសោះ។

 

ដើម្បីជួយក្រុមកុមារ​ដែល​បាត់បង់ខ្លាំងបំផុតនេះ សាលាទន្សាយ​បាន  បង្កើតកម្មវិធីអប់រំ ដែលមានលក្ខណៈសមស្រប  និងជាលក្ខណៈផ្លូវការសម្រាប់កុមារដែលមានពិការភាព ច្រើនប្រភេទ និងពិការភាព​ធ្ងន់ធ្ងរ។

 

អង្គការសាលាទន្សាយបានចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅឆ្នាំ ១៩៩៧ ដោយ​ធ្វើការ​ផ្តោត សំខាន់លើថ្នាក់សមាហរណកម្ម ការអប់រំបញ្ចូលគ្នា និងការស្តារលទ្ធភាព​ពលកម្ម​សម្រាប់ កុមារពិការនៅភ្នំពេញ។


© CCOSC/RSO


More Details: http://www.rabbitschool.org/cms.php?pid=11

Components

News